First blog post

This is your very first post. Click the Edit link to modify or delete it, or start a new post. If you like, use this post to tell readers why you started this blog and what you plan to do with it.

post

Advertisements

សិក្សាពាក្យ – ព្រហ្ម –

ព្រហ្ម (នាមសព្ទ)
( បា.; សំ. ព្រហ្មន៑ ) សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល . . . ។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត
ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម ។
មាតាបិតាក៏ហៅថា ព្រហ្ម ( របស់កូន ) ព្រោះមានព្រហ្មវិហារផ្សាយទៅរកបុត្រ ។ ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តក៏ហៅថា ព្រហ្ម ព្រោះមានព្រហ្មចរិយធម៌ដ៏ប្រសើរបំផុត ។ ព្រាហ្មណ៍ក៏ហៅថាព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម ។ ល ។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ…។ ពាក្យនេះច្រើនប្រើរួមចូលនាំមុខនាមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចយ៉ាង
ព្រហ្មកាយ, ព្រហ្មគីតិ, ព្រហ្មចក្រ, ព្រហ្មចរិយ, ព្រហ្មចារី ជាដើម ( ម. ព. ទាំងនោះ ) ។
ព្រហ្មកាយ ( ព្រះហ្មៈ–, ឬ ត. ទ. ស្រ. ព្រំមៈ– ) ន (បា. ) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក ។ ព្រហ្មគីតិ ( ព្រំមៈគីតិ, ឬ –គីត) ន. (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង” ) ឈ្មោះកាព្យមួយយ៉ាង មានជើង៤គឺក្នុងមួយរបះមាន៤ឃ្លា, ត្រង់ឃ្លាទី១និងទី៣មាន៥ពាក្យ, ឃ្លាទី ២ និងទី ៤ មាន ៦ ពាក្យ
បទព្រហ្មគីតិ, ដូចជា : អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន ។
ព្រហ្មគោល ( ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. (សំ. ) ចក្រវាល, មណ្ឌលចក្រវាល ( ម. ព. គោល ផង ) ។ ព្រហ្មចក្រ ( ព្រះហ្មៈច័ក, ឬ ព្រំមៈ– ) ន. ( សំ.; បា. –ចក្ក ) ចក្រវាល; ពុទ្ធសាសនា ។ ព្រហ្មចរិយ, –យៈ ឬ ព្រហ្មចារ្យ ( ព្រះហ្មៈចៈរ៉ិយ៉ៈ ឬ –ចា, ឬក៏ ត. ទ. ស្រ. ព្រំមៈ– ) ន. (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ៤ ការសម្ដែងធម៌ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ហៅថា ព្រហ្មចរិយធម៌ ក៏បាន ) ។ ព្រហ្មចរិយធម៌ (ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬព្រំមៈ– ) មើលពាក្យ ព្រហ្មចរិយ ។ ព្រហ្មចារិនី ( ព្រះហ្មៈ– , ឬ ព្រំមៈ– ) មើលពាក្យព្រហ្មចារី ។ ព្រហ្មចារី ( ព្រះហ្មៈចារ៉ី ឬ ព្រំមៈ–) ន. (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលិទ្ធព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនា ឬក៏កំពុងប្រព្រឹត្តធម៌តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនា សំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្រ្ដីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ដ្រីត្រូវហៅ ព្រហ្មចារិនី ( ម. ព. ព្រហ្មចរិយ ផង ) ។ ព្រហ្មចារ្យ (ម. ព. ព្រហ្មចរិយ) ។ ព្រហ្មជាត ឬ –ជាតិ ( ព្រំមៈជាត) ន. ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស : ក្បួនព្រហ្មជាតិ ។ ព្រហ្មញ្ញ ឬ ព្រហ្មណ្យ ( ព្រះហ្ម័ញ, ព្រះហ្ម័ន ឬ ព្រំម័ញ, ព្រំមុ័ន ) គុ. ( បា. ឬ សំ. ) ដែលជាប់ទាក់ទងដោយព្រហ្មឬដែលជារបស់ពួកព្រាហ្មណ៍ : លទិ្ធព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ ( ប្រើជា ព្រហ្មាណ្យ ក៏បាន ) ។ ព្រហ្មញ្ញសាសនា ( ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬ ត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា ) ន ( បា. ព្រហ្មញ្ញ + សាសន ) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ… ( សាសនារបស់ពួកព្រាហ្មណ៍ ); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។ ព្រហ្មណ្យ ( ម. ព. ព្រហ្មញ្ញ ) ។ ព្រហ្មទណ្ឌ ( ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ– ) ន. ( បា. )ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ . . . (ព. វិ. ពុ. ) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះកម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន ( ម. ព. ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង ) ។ ព្រហ្មទេយ្យ ( ព្រះហ្មៈ-ទៃ, ឬព្រំមៈ–) ន. ( បា. ) ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឲ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ…; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។ ព្រហ្មធម៌ ( ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ– ) ន. ( សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា ។ ព្រហ្ម័ន ឬ ព្រហ្មាន ន. ព្រហ្ម ( ម. ព. ព្រហ្ម ) ។ ព្រហ្មលោក ( ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. ( សំ. បា. ) លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម ។ ព្រហ្មវិមាន ( ព្រះហ្មៈ–, ឬ ព្រំមៈ– ) ន. (សំ. បា. ) វិមាននៃព្រហ្ម ។ ព្រហ្មវិហារ ( ព្រះហ្មៈវិហារ, ឬ ព្រំមៈ– ) ន. ( បា. ) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មសូត្រ ( ព្រះហ្មៈសូត, ឬ ព្រំមៈ– ) ន. ( សំ. ) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀកស្ពាយឆៀងជាដើម ( តាមលទ្ធិព្រាហ្មណ៍ ) ។ ព្រហ្មា ( ព្រះហ្មា, ឬ ព្រំមា ) ន. (បា. < ព្រហ្ម ) ព្រហ្ម (ព. កា. ) ។ ព្រហ្មាណ្យ (ព្រះហ្មាន ឬ ព្រំ– ) មើលពាក្យព្រហ្មញ្ញ និង ព្រហ្មាណ្យ ។ ព្រហ្មាធិបតី ( ព្រះហ្មាធិប៉ៈដី, ឬ ព្រំមា– ) ន. ( បា. –បតិ ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម ( ហៅថា ព្រហិ្មន្ទ, ព្រហេ្មន្ទ្រ, ព្រហេ្មស្វរ៑ ក៏បាន ) ។ ព្រហ្មាស្រ្ត ( ព្រំមាស) ន. ( សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្រ្ត “សស្ដ្រានៃព្រហ្ម ឬ សស្រ្ដាដ៏ប្រសើរ” ) ឈ្មោះសរដ៏វិសេសមួយប្រភេទ : សរព្រហ្មាស្រ្ត (មាននិយាយក្នុងរឿងរាមាយណៈ ) ។ ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ ( ព្រះហ្មិន, –ហ្មេន; ឬ ព្រំមិន,– មេន ) មើលពាក្យព្រហ្មាធិបតី ( ព. កា ) ។ ព្រហ្មេស្វរ៑ ( ព្រះហ្មេស, ឬ ព្រំមេស ) មើលពាក្យ ព្រហ្មាធិបតី ( ព. កា. ) ។

ភូមិវប្បធម៌កម្ពុជា

ភូមិវប្បធម៌កម្ពុជា(CAMBODIAN CULTURAL VILLAGE )

1-Wax museum :Exhibits the famous Cambodian historical people from the first century up to the present. Showcases the antiques and lifestyle of khmer people during the Angkor period.

2-Millionaire House
The millionaire house is an ancient style of khmer construction during the Ou Dong time.It is built from fine wood materials.The place where the most popular and must see tradional khmer wedding is performed.

3-Cham Willage
The origin of Cham people is from Champa.Vietnam.Cham people mostly live along the riverbank and make their living by fishing and blacksmithing. The principle religion is Islam

4-Chinese Village
The Chinese people have moved to live in Cambodia more than thousand years ago during the Song Dynasty.Most of them are dealing by small business,crop and vegetable.The principle religion is Buddhism.

5-Kola Village
Kola people originally from Burns since 1876 ,are one of the minorities living in Pailin district,northwest of Cambodia where there are plenty of precious stones and peacocks.A dance called pailin peacock Dance is performed here highlighting the peacock’s activities.

6-Kroeng Village
Kroeng people are the ethnic minorities living in the northeast of Cambodia. Rotanakiri province.They make their living by farming and hunting.They believe in Animism« Choosing fiance’ Show » is performed in this village.

7-Khmer Association Village
The lifestyle of Cambodian people who live abroad. Feature houses and the Church which shows the Christian religion.

8-Floating Village
Tonle Salt lake is the big source of fishes which are the main foods of Camvbodian people. The villagers of this area make their living by fishing.They believe in Buddhism.The village where the fishing show is performed.

9-Khmer village
Khmer are the main people of Cambodia.There are main models of houses of khmer people.Wood and stone clarving clay pot making palm sugar making. Crafting, fishing and more are performed here especially Khan trimming dancing.

10-Mini Theatre.
It is a building roofed by «Khunma».leaves.At the mining theatre, There are performance like classical dance.,people dance, popular dance and circus etc……

11-Phnorng Village
One of the tribal group living in the northeast of Cambodia,Mondulkiri province. They make their living by farming and hunting. They believe in Animism. They are headed by water and fire master who takes care of Preah Khan(sword)which is granted by the ancients Khmer king. In this village,«water»&fire master choosing Show is performed.

12-Big theatre
The place where perform the special night show including more than one hundred performers,is the greatest king Jayavarman 7 show. This show expressed the invasion of another country to Cambodia in 1177 subjects in Angkor Wat area. Until 1181Jayavarman 7 led the soldiers to liberated territory from the invader,Champa Country and then he got complete victory.After that he got a crown and his unforgettable reputable achievements have remained for Cambodia, king,Kingdom of Wonder.

13-Farm Village
Cambodian farmers they are living by working on the rice field. Farm and they use animals such as ox buffalo to help them .Beside that they grow vegetable, fishing, feeding, animals,bird,chicken,,Big,,duck,and other for support their living in this village also present about the Cambodian farmer’s house and condition of their living.

14-Miatures
Fathers all the miniatures of famous historical building and structures,Farmer capital Ou Dong Royal palace,Phsar Thmey,12th century Kampongkdey bridge,16th century reckoning Buddha and more.

15-New theater
The new suitable and comfort place with very special performance called mixed Khmer tradional show ,this theatre you can enjoy with your show such as drumming show,lotus Dancing show,take shower dancing show, Khmer boxing show,pestle dancing show,Khan trimming dancing show and more.

SOUVENIR
All high quality souvenirs from different province in Cambodia made of sandstone,marble and wood reproductions of Angkorean area. Quality silk products: wallets,handbags,scarves and fashion, well designed jewelry and more are available at the souvenirs building. All of these are produces inside the Cambodian culture village workshop.

ផលប្រយោជន៍ដើមសង្កែ

  1. ឈ្មោះឈើអសារជាតិមួយប្រភេទ សាច់សរឹង, អ្នកស្រុកកណ្ដាលស្ទឹងពេញចិត្តដាំតាមភ្លឺស្រែ, ជ្រុះស្លឹកមកនាំឲ្យដីស្រែចម្រើនជាតិល្អ, ជាឈើងាយកើត ទោះកាប់ក្របែលដើមទុកឲ្យនៅតែគល់ ក៏អាចចាប់ដុះជាលំពង់លូតលាស់ចម្រើនឡើងទៀតបាន, គេប្រើការបន្ទំល័ក្ត ដោយយកសម្បកត្រាំទឹករួាំចជ្រលក់ក្រណាត់ព័ណសទៅជាខ្មៅក៏បាន ធ្វើជាឧសដុតក៏បាន ស្លឹកប្រើការមូរបារីក៏បាន, ជាឈើមានប្រយោជន៍ គួរប្រជាពលរដ្ឋគ្រប់ស្រុកពេញចិត្តដាំតាមភ្លឺស្រែរាល់គ្នា ឬដាំធ្វើជារបងភូមិរបងចម្ការផងក៏ស្រួលណាស់, បើឧស្សាហ៍កាប់កាត់សម្រួលរឿយៗ មិនចម្រើនម្លប់ដល់ទៅបោកស្រូវ ឬបោកដំណាំឲ្យអន់ឡើយ

។តាមបទពិសោធន៍របស់ខ្ញុំ សង្កែមានប្រយោជន៍ធ្វើជាថ្នាំទម្លាក់ព្រួននិងព្យាបាលរោគឈឺក្រពះបានយ៉ាងសក្តិសិទ្ធបំផុត។យើងអាចយកផ្លែសង្កែបុកឲ្យម៉ដ្ឋរួចសូនជាគ្រាប់តូចៗ លេប១ព្រឹក៥គ្រាប់រយះពេល៣ថ្ងៃ វាធ្វើឲ្យព្រួននិងអៀនធ្លាក់ចេញមក។រីឯដើមវា អាចឲ្យយើងយកមកចិញ្ច្រាំហាលថ្ងៃឲ្យស្ងួតរួចដាំទឹកផឹកព្យាបាលជម្ងឺក្រពះបានយ៉ាងស័ក្តសិទ្ធិទៀតផង។

ចន្ទគ្រាសទៀតហើយនៅថ្ងៃទី….

សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា បាតុភូត «ចន្ទគ្រាស» ឬ«រាហូចាប់ចន្ទ» ដែលមានរយៈពេលយូរបំផុតនៅក្នុងសតវត្សទី២១នេះ ដោយព្រះចន្ទត្រូវស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យក្នុងរយៈពេល១ម៉ោង និង៤៥នាទី ។ បាតុភូតនេះនឹងកើតឡើងតាំងពីដំបូងរហូតចប់មានរយៈពេលដល់ទៅ៣ម៉ោង និង៥៥នាទីឯណោះ។
លោកណូអា ប៉េត្រូ(Noah Petro) អ្នកវិទ្យាសាស្ត្រពីមជ្ឈមណ្ឌលអវកាស«Goddard» របស់NASA បានបញ្ជាក់ថាពលរដ្ឋអាមេរិកខាងជើងនឹងគ្មានឱកាសទស្សនាបាតុភូតនេះដោយភ្នែកទេ ប៉ុន្តែក៏មានមនុស្សនៅតំបន់ជាច្រើនទៀតក្នុងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងតំបន់នៅភូមិភាគនៃឈូងសមុទ្រឥណ្ឌានឹងមានឱកាសបានឃើញ ប្រសិនបើអាកាសធាតុមានអំណោយផលល្អ ។
ពេលវេលាដែលចន្ទគ្រាសមានសភាពពេញដួងស្ថិតក្នុងអំឡុងពេលប្រហែលម៉ោង២០និង២១នាទី ឬប្រហែលម៉ោង៣និង២១នាទីនៅយប់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៨ម៉ោងនៅប្រទេសកម្ពុជា ។
ការទស្សនាចន្ទគ្រាស ឬរាហូចាប់ចន្ទ មិនចាំបាច់ប្រើឧបករណ៍ពិសេសដូចសូរ្យគ្រាស ទេ ព្រោះវាជាបាតុភូតផែនដីបាំងព្រះអាទិត្យ ធ្វើឲ្យស្រមោលរបស់ផែនដីបាំងលើដួងចន្ទ តម្រូវឲ្យផ្កាយជាបរិវារនៃផែនដីមួយដួងនេះ មានពណ៌ក្រហមជំនួសពណ៌លឿង ។

ចំណែកចន្ទគ្រាសពេញដួងលើកក្រោយនឹងកើតមាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩មានរយៈពេលប្រហែល១ម៉ោង និង១២នាទី ៕

សិក្សាពាក្យ:មា-មារ

១-មា ៖ (នាមសព្ទ)
ពាក្យសម្រាប់កូនរបស់បង ហៅបុរសជាប្អូនរបស់មាតាឬរបស់បិតា ( ពូ ); ហៅថា ឪពុកមា ក៏បាន ( តាមទម្លាប់ដោយស្រុក ) ។ ហៅបុរសដទៃមិនមែនជាញាតិដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បាន ដោយទុកដាក់ថាដូចជាប្អូនប្រុសរបស់មាតាបិតា ។

មាក្មេក ប្អូនប្រុសរបស់ម្តាយក្មេកឬរបស់ឪពុកក្មេក
មាក្មេកខាងម្ដាយ, មាក្មេកខាងឪពុក; មាក្មេកជីដូនមួយ, មាក្មេកជីដូនមួយខាងម្ដាយ ។ ល ។ មាជីដូនមួយ, មាជីទួតមួយ, មាជីលួតមួយ បុរសដែលជាប្អូនជីដូនមួយ, –ជីទួតមួយ, –ជីលួតមួយរបស់មាតាឬរបស់បិតា : មាជីដូនមួយខាងម្ដាយ, មាជីទួតមួយខាងឪពុក, មាជីលួតមួយខាងម្ដាយ ។ មាធម៌ បុរសដែលជាប្អូនធម៌របស់មាតាឬរបស់បិតា ។ មាបង្កើត បុរសដែលជាប្អូនបង្កើតរបស់មាតាឬរបស់បិតា ។

២-មារ ៖ (នាមសព្ទ)
( សំ. បា. ) ដំណើររារំាង; ការសម្លាប់; សេចក្ដីស្លាប់; . . . ។ អ្នករារំាង, ជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើត; ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ ។ មារជិ, មារជិត, មារជិន ( មារៈ– ) អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ មារជ្រែក មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ។ ព. ប្រ. ហេតុអាក្រក់ ដែលស្រាប់តែបណ្ដាលឡើងភ្លាមនាំឲ្យទាស់ដំណើរកិច្ចការ ឬមនុស្សដែលជំទាស់កិច្ចការកំពុងស្រួលឲ្យរអាក់រអួល; និយាយថា មារមកជ្រែក ឬ មានមារមកជ្រែក ក៏បាន
កំពុងតែធ្វើការស្រួលៗ ស្រាប់តែមានមារមកជ្រែក ឲ្យទាស់ការអស់ ! ។
មារធីតា ( មារៈធីដា ) កូនស្រីរបស់មារ ។ មារព័ន្ធន៍ ចំណងមារ; ចំណងកិលេស គឺគ្រឿងសៅហ្មងចិត្ត ដែលទុកដូចជាចំណងចងពួកសត្វ ។ ឈ្មោះគម្ពីរឬបរិច្ឆេទមួយសម្ដែងរឿងព្រះឧបគុត្តត្ថេរចងមារ ។ មារវិជ័យ ( មារៈ– ) ជម្នះមារ; អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ ព្រះពុទ្ធរូបដែលគង់ផ្គត់ព្រះភ្នែនដាក់ព្រះហស្តឆ្វេងផ្ងារ ព្រះអង្គុលីផ្ទាប់លើព្រះភ្នែនខាងឆ្វេង ព្រះហស្តស្ដាំសណ្ដូកផ្កាប់ព្រះអង្គុលីសំយុងផ្ទាប់លើព្រះភ្នែនខាងស្ដាំហៅថា ព្រះមារវិជ័យ ឬ ព្រះពុទ្ធរូបមារវិជ័យ ( ព្រះពុទ្ធរូបផ្ចាញ់មារ ) ។ មារសេនា ( មារ:សេន៉ា ) សេនាមារ គឺពួករេហ៍ពលរបស់មារ កាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ ។ មារាធិរាជ ក្រុងមារ ។ ល ។

សិក្សាពាក្យ – រាជ-រាជ្យ-

រាជ (នាមសព្ទ)
( បា.; សំ. រាជន៑ ) ព្រះរាជា ( ក្សត្រីយ៍ទ្រង់រាជ្យ ); ប្រែតាមរូបសព្ទថា “អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង” ឬប្រែថា “អ្នកញ៉ាំងប្រជាពលរដ្ឋឲ្យរីករាយ គឺគ្រប់គ្រងប្រជានិករឲ្យមានស្វាមីភក្តិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤ យ៉ាងគឺ ការឲ្យទេយ្យវត្ថុ, ការពោលវាចាគួរឲ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឲ្យល្មមពេញចិត្តប្រជារាស្ត្រ” ។

* សព្ទនេះប្រើជាបទសមាសបានជាអនេក, បើដាក់រៀងពីខាងដើមសព្ទដទៃ អ. ថ. រាជ:, ដូចជា : រាជទូត, រាជធានី, រាជបុត្រ, រាជបម្រើ, រាជប្រកាស ជាដើម;

* បើរៀងពីខាងចុងសព្ទដទៃ អ. ថ. រាច, ដូចជាៈ នាគរាជ, ប្រទេសរាជ, មហារាជ, អធិរាជ, ឯករាជ ជាដើម;

* ផ្សំជាមួយនឹងសព្ទសំស្ក្រឹត, បាលី, ខ្មែរ បានតាមគួរដល់ការប្រកប : រាជកកុធភណ្ឌ ( —កៈកុធៈភ័ន ) គ្រឿងប្រដាប់សម្រាប់រាជ្យ, មាន ៥ យ៉ាងគឺ មកុដ, ព្រះខ័ឌ្គ ព្រះខ័ន ), ស្វេតឆត្រ, សុព័ណ៌បាទុក, វាលវីជនី; មានន័យមួយផ្សេងថា : មកុដ, ព្រះខ័ឌ្គ ( ព្រះខ័ន ), សុព័ណ៌បាទុក, ព្រះទណ្ឌៈ, ចាមរ ។

រាជកញ្ញា ឬ —កន្យា ព្រះរាជបុត្រីជំទង់ឬក្រមុំ ។

រាជកម្ម អំពើរបស់ព្រះរាជា គឺអំពើល្អ ឬអាក្រក់ដែលព្រះរាជាទ្រង់ធ្វើ ។

រាជកវី កវីរបស់ព្រះរាជា ។

រាជការ ឬ —ការ្យ ( ត. ទ. ស្រ. អ. ថ. រាច-ផ្កា; សំ. រាជកាយ៌ ) ការរបស់ព្រះរាជា; ការផែនដី, ការរក្សាប្រទេស ( រាជការ្យ ម. ប្រ. ច្រ. ប្រ. រាជការ ជាង ) : ធ្វើរាជការ; អ្នករាជការ, ខ្ញុំរាជការ, គំនិតរាជការ, . . . ។

រាជកិច្ច ឬ —ក្រឹត្យ កិច្ចឬក្រឹត្យរបស់ព្រះរាជា; កិច្ចការផែនដី ( ក្នុងកម្ពុជរដ្ឋសព្វថ្ងៃប្រើពាក្យនេះជាឈ្មោះសៀវភៅ ដែលប្រាប់អំពីដំណើរកិច្ចការរាជការផ្សេងៗ : សៀវភៅរាជកិច្ច ) ។

រាជកិច្ចានុកិច្ច ( បា. < រាជ + កិច្ច + អនុកិច្ច ) កិច្ចតូចធំរបស់ព្រះរាជា; កិច្ចការផ្សេងៗក្នុងរាជាណាចក្រ ។

រាជកីយ ( —កី ) ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជា, ព្រះរាជទ្រព្យ ។

រាជកីឡា ឬ —ក្រីឌា ការក្រសាលសប្បាយផ្ទាល់ព្រះអង្គ របស់ព្រះរាជាឬការលេងដែលព្រះរាជាទ្រង់ទំនុកបម្រុង ( ច្រើនប្រើខាងល្បែងផ្ទាល់ប្រាណ ឬល្បែងហាត់ប្រាណដូចយ៉ាងចុះហែលទឹកលេង, ទាត់សី, ហាត់លោតជាដើម ) ។

រាជកុមារ ព្រះរាជបុត្រក្មេង ។

រាជកុមារិកា ឬ —កុមារី ព្រះរាជបុត្រីក្មេង ។ រាជកុលដ្ឋាន ទី, លំនៅរបស់រាជត្រកូល; ព្រះរាជគំនាល់; ព្រះរាជសំណាក់ ។

រាជកុសល កុសលឬការកុសលរបស់ព្រះរាជា ( ច្រើននិយាយថា ថ្វាយព្រះរាជកុសល ថ្វាយកុសលដែលខ្លួនបានហើយចំពោះទៅព្រះរាជា ) ។

រាជកោដ្ឋាគារ ( —កោត-ឋា— ) ឃ្លាំងព្រះរាជទ្រព្យ ។ រាជកោដ្ឋាគារិក មន្ត្រីអ្នករក្សាឃ្លាំងព្រះរាជទ្រព្យ ។

រាជកោទណ្ឌ ឬ —កៅទណ្ឌ ( —ទ័ន ) ធ្នូសម្រាប់ព្រះរាជា ឬធ្នូសម្រាប់រាជ្យ ។

រាជកំណត់ កំណត់ច្បាប់ក្នុងព្រះរាជប្បញ្ញត្តិ ឬ ក្នុងព្រះរាជប្រកាស ។

រាជខណ្ឌ ឬ រាជ្យ— ( —ខ័ន ) ដែន, ព្រំដែន; សង្កាត់ឬកម្រិតរបស់ព្រះរាជប្បញ្ញត្តិឬព្រះរាជប្រកាស ។

រាជគំនាប់ ការគំនាប់ចំពោះព្រះរាជា : យោធាថ្វាយព្រះរាជគំនាប់ ឬ ថ្វាយព្រះគំនាប់ ។

រាជគំនាល់ ទីសម្រាប់គាល់ព្រះរាជា, ក្រឡាព្រះគំនាល់ ។

រាជគ្រឹហា ( —ហ៊ា ) ព្រះរាជដំណាក់ ។

រាជគ្រឹះ ឈ្មោះរាជធានីមួយរបស់ដែនមគធៈ ( ក្នុងបុរាណសម័យ ) ជាក្រុងមានឈ្មោះលេចឮក្នុងគម្ពីរពុទ្ធសាសនា ( ម. ព. មគធៈ ផង ) ។

រាជគ្រូ គ្រូរបស់ព្រះរាជា; មន្ត្រីដែលព្រះរាជាទ្រង់តាំងឲ្យជាទីប្រឹក្សាផ្ទាល់ព្រះអង្គឬឲ្យជាអ្នករំឭកដាស់តឿនព្រះអង្គ ក្រែងទ្រង់មានបើប្រព្រឹត្តភ្លាំងភ្លាត់ខុសចាកទសពិធរាជធម៌ ។

រាជឃ្លាំង ឃ្លាំងដាក់ព្រះរាជទ្រព្យ, ឃ្លាំងហ្លួង ។

រាជង្គរក្ខ (រាជ័ង-គៈ រ័ក) ឬ រាជរក្ខ —រក្ស អ្នករក្សាអង្គព្រះរាជា, ទាហានរក្សាព្រះអង្គ ( ម. ព. អង្គរក្ខ ផង ) ។

រាជជននី ( —ជៈ នៈ នី ) ព្រះមាតារបស់ក្សត្រិយ៍ទ្រង់រាជ្យ ។

រាជញ្ញត្រកូល ( រាជ័ញ-ញៈ— ) ត្រកូលដែលជាប់ពូជមុទ្ធាភិសិត្តរាជ; ត្រកូលព្រះអង្គឬព្រះវង្ស ។

រាជដំណាក់ ផ្ទះដែលព្រះរាជាទ្រង់គង់នៅ (ព្រះរាជមន្ទីរ) ។

រាជដំណើរ ការធ្វើដំណើររបស់ព្រះរាជា ។

រាជតន័យ ព្រះរាជបុត្រ ។

រាជតនយា ( —តៈ នៈ យ៉ា ) ព្រះរាជបុត្រី ។

រាជតេជះ តេជះរបស់ព្រះរាជា ។ ក្នុងកម្ពុជរដ្ឋ, សម័យពីដើម ចួនកាលប្រើពាក្យនេះ ជាឋានន្តរនៃសេនាបតីសម្រាប់ទោត្រួតទាហានជើងគោក, សម័យឥឡូវ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងសិក្សាធិការឬក្រសួងអប់រំជាតិ ឬក៏ក្រសួងយុទ្ធនាធិការ : អ្នកឧកញ៉ារាជតេជះ… ( ម. ព. តេជះ ផង ) ។

រាជតេជានុភាព ( នាមសព្ទ)
ត្រីឥតស្រកាមួយប្រភេទសន្ដានត្រីប្រាតែធំជាងត្រីទន្លេទាំងអស់ រាប់ថាជាស្ដេចត្រីក្នុងទន្លេ ។ត្រីរាជជាមច្ឆជាតិមានមាឌធំជាងត្រីទាំងអស់ក្នុងទន្លេ ។

* រាជ្យ ( សំ.; បា. រជ្ជ ) ភាវៈជាព្រះរាជា; សម្បត្តិសម្រាប់ផែនដី, ស្រុកទេសដែលជាសម្បត្តិរបស់ព្រះរាជា; ការគ្រប់គ្រងផែនដី : សោយរាជ្យ, ដណ្ដើមរាជ្យ, ក្សត្រិយ៍ទ្រង់រាជ្យ, ប្រាំរាជ្យមកហើយ , ឯករាជ្យ។ ព. ប្រ. ឡើងរាជ្យ ឡើងអំណាចឥតកោតក្រែងអ្នកណា ។ គុ. ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជា ឬដែលជារបស់សម្រាប់ផែនដី : មកុដរាជ្យ, ព្រះខ័នរាជ្យ ។ រាជ្យទ្រព្យ ( រាជ្យៈទ្រ័ព្យ ) ទ្រព្យសម្រាប់រាជ្យ, របស់រាជការ ។ រាជភង្គ ( រាជ្យៈភ័ង ) ការដណ្ដើមយករាជ្យ, ការជ្រែករាជ្យ ។ ល ។

រោគចិត្ត ឬចិត្តរោគ

សភាពដែលធ្វើចិត្ត ឲ្យសៅហ្មង ឲ្យកករល្អក់ ឲ្យក្ដៅក្រហាយ ឲ្យអន្ទះអន្ទែងជាដើម ហៅថា រោគចិត្ត ។

ពាក្យថា “រោគចិត្ត” នេះ គង់មានជនខ្លះស្លែងត្រចៀកពុំខាន ព្រោះមនុស្សភាគច្រើនតែងយល់ថា អ្នកដែលកើតរោគចិត្ត គឺមនុស្សមានសតិវិបល្លាសឬមនុស្សឆ្កួតដែលនៅក្នុងមន្ទីរពេទ្យព្យាបាលរោគចិត្តនោះតែបើពិចារណាតាមគោលនៃព្រះពុទ្ធសាសនា មនុស្សដែលមានរោគចិត្តពុំមែនសំដៅយកមនុស្សមានសតិវិបល្លាសនោះទេ គឺសំដៅយកបុថុជ្ជនអ្នកមានកិលេសអស់ហើយប៉ុណ្ណោះ ។ ធម្មជាតិដ៏ពិតប្រាកដរបស់ដួងចិត្តនោះបរិសុទ្ធស្អាតណាស់ បើពុំមានរោគអ្វីមកបៀតបៀនទេ វត្ថុដែលធ្វើឲ្យដួងចិត្តក្លាយចាកសភាពដើមនោះ ខាងភាសាបាលីហៅថា “ឧបក្កិលេស” គ្រឿងសៅហ្មងចិត្តឬគ្រឿងធ្វើចិត្តឲ្យមានពណ៌ស្រអាប់ពុំមានពន្លឺ ។

រោគចិត្ត មានលក្ខណៈប្រហែលគ្នានឹងរោគផ្លូវកាយ រាងកាយរបស់មនុស្ស បើចេះរក្សាតាមច្បាប់អនាម័យ ឧស្សាហ៍បញ្ចេញកម្លាំង ចេះបរិភោគអាហារដែលជាប្រយោជន៍ដល់រាងកាយ នឹងទទួលទានថ្នាំព្យាបាលរោគ អ្នកដែលចេះរក្សារាងកាយដូច្នេះ ការឈឺចាប់ពុំមានឱកាសនឹងចូលមកបៀតបៀនបាន ឯរោគចិត្តក៏មានលក្ខណៈដូចគ្នា បើចេះវិធីរក្សាចិត្តរបស់ខ្លួន ចិត្តក៏មិនអាចមានរោគទៅបាន តែការព្យាបាលរោគចិត្តលំបាកជាងការព្យាបាលរោគផ្លូវកាយ ព្រោះរោគផ្លូវកាយ ពេទ្យអាចដឹងពិនិត្យទៅឃើញសមុដ្ឋានរោគ ហើយព្យាបាលឲ្យសះជាបានដោយងាយឯរោគចិត្តជារោគ ដែលពេទ្យពិនិត្យទៅឃើញបានដោយកម្រណាស់ មនុស្សខ្លះសូម្បីកើតរោគចិត្ត ក៏មិនដឹងថាខ្លួនកើតមានរោគចិត្តផង ។ រោគដែលនឹងចូលមកបៀតបៀនចិត្តមានច្រើនណាស់នឹងប្រមាណមិនបាន តែកាលបើរួបរួមពោលចំពោះតែរោគចិត្តប្រភេទធំៗ មាន ៣ យ៉ាងគឺ ៖

១- រោគស្រឡាញ់

២- រោគស្អប់

៣- រោគវង្វេង

រោគស្រឡាញ់ បានដល់រោគៈដែលលាយឡំដោយកិលេសតណ្ហា មានពិសក្ដៅក្រហាយណាស់ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថាជាភ្លើងមួយយ៉ាង ដែលដុតកម្ដៅចិត្តឲ្យក្ដៅក្រហាយក្រវល់ក្រវាយជានិច្ច សេចក្ដីស្រឡាញ់ ទើបថាជារោគចិត្តមួយបែប ។ បុគ្គលដែលមានរោគស្រឡាញ់ សង្កេតឃើញនូវអាការដែលសម្ដែងចេញមកផ្លូវកាយ ដូចស្រីក្រមុំហ៊ឺហាខ្ជះខ្ជាយទ្រព្យសម្បត្តិក្នុងការតែងខ្លួនប្រាណ មិនស្គាល់ប្រមាណខ្លួន ទោះបីខ្លួនមានឋានៈក្រខ្សត់ ក៏មិនបាននឹកដល់ដែរ សុំឲ្យតែបានតែងខ្លួនយ៉ាងហ៊ឺហាប៉ុណ្ណោះក៏ហើយគ្នា ។ ប្រុសកំលោះសម្ដែងខ្លួនជាអ្នកចំណូលខាងស្រីកាលបើបានចួបប្រទះភេទនេះ ក៏ព្យាយាមសម្ដែងអាការ ឬនិយាយលួងលោម ជាអ្នកចំណូលហួសហេតុ ។ ឪពុកម្ដាយដែលស្រឡាញ់កូនខ្លាំងពេកបើកអំណាចតាមចិត្តកូនគ្រប់យ៉ាង ធ្វើឲ្យកូនមាននិស្ស័យជាអ្នកទម្រើសជាអ្នកខ្ជះខ្ជាយហ៊ឺហា អាការទាំងនេះឯង ជាអាការរបស់រោគស្រឡាញ់ដែលសម្ដែងចេញមកឲ្យប្រាកដខាងក្រៅ ។

រោគស្អប់ ជារោគចិត្តមួយបែប ដែលបង្កសេចក្ដីក្ដៅក្រហាយ មនុស្សដែលកើតរោគស្អប់ គេសង្កេតឃើញបានដល់មនុស្សដែលនឹងងាយ ចិត្តច្រើនមានមុខទ្រមឹងរាល់ពេលវេលា និយាយចរចាចេញទៅមិនពីរោះដល់ត្រចៀក ។ មនុស្សខ្លះកើតរោគស្អប់ខ្លាំងឡើង បានទៅវាយកាប់សម្លាប់គ្នាក៏មាន ។

រោគវង្វេង ជារោគចិត្តមួយបែបទៀត អាការរបស់មនុស្សដែលកើតរោគវង្វេង គឺការភ្លេចមុខ ភ្លេចក្រោយ ច្រើននិយាយផ្ដេសផ្ដាសគ្មានសារប្រយោជន៍ ទាំងនេះឯងជាអាការរបស់រោគវង្វេង ។

រោគចិត្ត ៣ បែបគឺ រោគស្រឡាញ់ រោគស្អប់ និងរោគវង្វេងនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឱសថ ៣ បែប ទុកសម្រាប់ព្យាបាលរោគចិត្តគឺ ប្រទានអសុភកម្មដ្ឋាន សម្រាប់ព្យាបាលរោគស្រឡាញ់ ប្រទានមេត្តាព្រហ្មវិហារ សម្រាប់ព្យាបាលរោគស្អប់ និងប្រទានអានាបាណស្សតិសម្រាប់ព្យាបាលរោគវង្វេង ។

ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានអសុភកម្មដ្ឋាន ទុកឲ្យរក្សារោគស្រឡាញ់នោះ ព្រោះទ្រង់យល់ឃើញថា រោគស្រឡាញ់ត្រូវព្យាបាលដោយឱសថដែលសត្រូវនឹងគ្នា ។ អសុភកម្មដ្ឋានជាកម្មដ្ឋានមួយបទក្នុងកម្មដ្ឋាន ៤០ ប្រែថា “ការពិចារណាឃើញថាមិនស្អាតគួរខ្ពើមឆ្អើម” ។ មនុស្សដែលកើតរោគស្រឡាញ់ គួរចម្រើនកម្មដ្ឋានបទថា មិនស្អាតនេះគឺកុំឲ្យសម្លឹងមើលទៅឃើញសុទ្ធតែល្អទាំងអស់ខ្លាំងពេក ដូចស្រីក្រមុំចូលទៅក្នុងរានផ្សារ កុំឲ្យសម្លឹងមើលរបស់ផ្សេងៗក្នុងរានផ្សារ សុទ្ធតែល្អទាំងអស់នោះ គួរនឹកថារបស់ទាំងនេះ “មិនល្អ មិនស្អាត” ខ្លះផងដើម្បីបន្ថយនូវសេចក្ដីស្រឡាញ់ និងសេចក្ដីប្រាថ្នាចង់បាន ឲ្យស្រាលស្ដើងតិចទៅ តែបើចេះតែនឹកថា អាវ-សំពត់នេះល្អ កំប្រោងនេះល្អ កាបូបនេះល្អ នឹងធ្វើឲ្យរោគស្រឡាញ់កម្រើកកាន់តែខ្លាំងឡើង ក្នុងទីបំផុតក៏ត្រូវចាយវាយប្រាក់កាស ទិញនូវរបស់ទាំងនោះយ៉ាងខ្ជះខ្ជាយ ហួសការចាំបាច់ ។ ក្មេងកំលោះដែលបានឃើញស្រីក្រមុំ ក៏កុំឲ្យសម្លឹងមើលដោយកំណត់ក្នុងចិត្តថា នាងនោះល្អស្អាតជ្រុលហួសពេក នឹងធ្វើឲ្យចិត្តកម្រើកស្រឡាញ់ នាំឲ្យរវាតចិត្តចំពោះការសិក្សារៀនសូត្រ អាចឲ្យប្រឡងធ្លាក់ក្នុងវេលាដំណាច់ឆ្នាំម្ដងៗពុំខាន ។ ឧទាហរណ៍ដែលពោលមកខាងលើនេះ នាំឲ្យខ្ញុំយល់ឃើញថា អសុភកម្មដ្ឋានជាកម្មដ្ឋានដែលណែនាំសាធុជនគ្រប់ប្រភេទឲ្យមានសេចក្ដីព្យាយាម នឹក គិត និងពិចារណាមើលចំពោះវត្ថុផ្សេងៗថា មិនស្អាតមិនល្អ ដើម្បីជាគ្រឿងកែរោគស្រឡាញ់ដោយពិតប្រាកដ ។ សូមសាធុជនគ្រប់ឋានៈ ដែលមានរោគស្រឡាញ់ ឋិតនៅក្នុងសន្ដាន គួរនាំគ្នាយកទៅពិសោធមើល ។

រោគស្អប់ ព្រះអង្គទ្រង់ប្រទានព្រហ្មវិហារ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ដើម្បីជាគ្រឿងកែរោគស្អប់ ព្រោះរោគស្អប់ជារោគដ៏ក្ដៅ ។ ឯព្រហ្មវិហារជាធម៌ត្រជាក់ ល្មមនឹងរម្លត់រោគស្អប់បាន ។ មនុស្សកើតរោគស្អប់ មានអាការក្រោធខឹងងាយ ចិត្តច្រើននោះបើបានមេត្តាធម៌ មកអប់រំបណ្ដុះបណ្ដាលនូវសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ បណ្ដុះករុណាធម៌ កាលឃើញអ្នកដទៃបានទទួលនូវសេចក្ដីទុក្ខ បណ្ដុះមុទិតាធម៌ មិនឥច្ឆា ឫស្យា សម្ដែងសេចក្ដីត្រេកអររីករាយ កាលឃើញអ្នកដទៃបានល្អ បានចម្រើន និងបណ្ដុះឧបេក្ខាធម៌ គឺដាក់ខ្លួនជាកណ្ដាលមិនលម្អៀងចូលទៅខាងណា ។ ព្រហ្មវិហារទាំង ៤ យ៉ាងនេះមនុស្សដែលមានរោគស្អប់ឋិតនៅក្នុងសន្ដាន គួរនាំគ្នាយកទៅពិសោធមើល ។

រោគវង្វេង ប្រះអង្គទ្រង់ប្រទាន អនាបាណស្សតិ ជាគ្រឿងកែរោគវង្វេង ព្រោះមនុស្សដែលកើតរោគវង្វេង ច្រើនមានចិត្តរាយមាយមិនស្ងប់រម្ងាប់ គួរតែអប់រំចិត្តឲ្យមានសមាធិជាធម៌សមគួរសម្រាប់កែរោគវង្វេងបាន ពុំមានអ្វីស្មើនឹងអនាបាណស្សតិ ការកំណត់ដង្ហើមចេញចូលនេះឡើយ ។ កម្មដ្ឋាននេះ មនុស្សដែលកើតរោគវង្វេង អាចនឹងនាំយកទៅអប់រំចិត្តបានច្រើនពេលវេលា ដូចវេលាអាស្រ័យដំណេក មានចិត្តរាយមាយអណ្ដែតអណ្ដូងទៅក្នុងរឿងច្រើនយ៉ាង ក៏ចូរណែនាំចិត្តឲ្យមកកំណត់នូវអានាបាណស្សតិ គឺដង្ហើមចេញចូលនេះ ដូចកាលដង្ហើមចេញចូលខ្លី ក៏ឲ្យដឹងថា ដង្ហើមចេញចូលខ្លី ដង្ហើមចេញចូលវែង ក៏ឲ្យដឹងថា ដង្ហើមចេញចូលវែង ។ ការកំណត់ដង្ហើមចេញចូលនឹងអាចធ្វើចិត្តឲ្យស្ងប់រម្ងាប់ដោយពិត អាចអាស្រ័យដំណេកលក់បានដោយស្រួលមិនចាំបាច់ទិញថ្នាំដេកលក់យកមកលេប នាំឲ្យអស់ប្រាក់កាសឡើយ ។

ការព្យាបាលរោគចិត្ត គឺរោគស្រឡាញ់ រោគស្អប់ នឹងរោគវង្វេងដោយឱសថ ៣ មុននេះ គឺព្យាបាលរោគស្រឡាញ់ ដោយកម្មដ្ឋានឈ្មោះអសុភ ព្យាបាលរោគស្អប់ដោយកម្មដ្ឋានឈ្មោះព្រហ្មវិហារ នឹងព្យាបាលរោគវង្វេង ដោយកម្មដ្ឋានឈ្មោះអានាបាណស្សតិ ដូចពោលមកដោយសង្ខេបនេះ ជាវិធីមួយយ៉ាងដែលព្យាបាលរោគចិត្តល្អណាស់ ពុំសូវមានរបៀបច្រើនប៉ុន្មានឡើយ ។ ឯការសំខាន់ឋិតនៅត្រង់ពុទ្ធមាមកជនដែលមានសេចក្ដីគោរពចំពោះព្រះពុទ្ធសាសនា ហើយនាំឲ្យវិធីនេះទៅប្រតិបត្តិតាមប៉ុណ្ណោះ ។

(ប្រភពទស្សនាវដ្តីកម្ពុជសុរិយា)